Bio Grow
សមាសធាតុ
សារធាតុសរីរាង្គ៖ 30%; អនុបាត C/N៖ 11; ដង់ស៊ីតេ៖ 1,1; pHH2O: 5
អាសូត (Nts)៖ 3%; អុកស៊ីតប៉ូតាស្យូម (K2Ohh)៖ 10%; អាស៊ីតហ៊ុយមិក៖ 15%; អាស៊ីតហ្វុលវីក៖ 25%; អាស៊ីតអាមីណូ៖ 11,5%;
អត្ថប្រយោជន៍
- ជំរុញការចេញឫស បំបែកពន្លកបានលឿន និងជំរុញពន្លកឱ្យលូតលាស់ខ្លាំង។
- ជួយឱ្យចេញផ្កាច្រើន និងកាត់បន្ថយការជ្រុះផ្លែខ្ចី។
- ជួយឱ្យផ្លែលូតលាស់លឿន ធំ រលោង និងមានរូបរាងស្អាត។
- ស្តារដើមដែលចុះខ្សោយ ដើមចាស់ និងដើមដែលរងផលប៉ះពាល់ពីជាតិប្រៃ ព្រមទាំងជួយឱ្យចេញឫសខ្លាំង។
- កែលម្អដី កាត់បន្ថយជាតិអាស៊ីតស៊ុលហ្វាត និងបង្កើនជីជាតិដី។
ការណែនាំអំពីការប្រើប្រាស់
លាយ 1 លីត្រ ជាមួយទឹក 300-500 លីត្រ អាស្រ័យលើដំណាក់កាលលូតលាស់របស់ដំណាំ។
• ដំណាក់កាលកូនដំណាំ៖ លាយ 4 លីត្រ ជាមួយទឹក 2000 លីត្រ បាញ់ ឬស្រោចសម្រាប់ផ្ទៃដី 1 ha
• ដំណាក់កាលដំណាំពេញវ័យ មុនចេញផ្កា ដំណាក់កាលបំប៉នផ្លែ និងស្តារក្រោយប្រមូលផល៖ លាយ 6 លីត្រ ជាមួយទឹក 3000 លីត្រ បាញ់ ឬស្រោចសម្រាប់ផ្ទៃដី 1 ha។
– បាញ់តាមស្លឹកជាប្រចាំរៀងរាល់ 7-10 ថ្ងៃ/ម្តង និងស្រោចគល់រៀងរាល់ 15 ថ្ងៃ/ម្តង។
– បញ្ឈប់ការដាក់ជី 15 ថ្ងៃ មុនពេលប្រមូលផល។
ចំណាំ៖
• ក្រឡុកឱ្យសព្វមុនពេលប្រើប្រាស់
• រក្សាទុកនៅកន្លែងស្ងួត និងជៀសវាងការត្រូវពន្លឺថ្ងៃដោយផ្ទាល់ក្នុងរយៈពេលយូរ។
• បាញ់ ឬស្រោចនៅពេលព្រឹកព្រលឹម ឬពេលអាកាសត្រជាក់។
